Home
Categories
EXPLORE
True Crime
Comedy
Society & Culture
Business
Sports
History
Music
About Us
Contact Us
Copyright
© 2024 PodJoint
US
00:00 / 00:00
Sign in
Continue with Google
or
Sign me in
Don't have an account?
Sign up
Forgot password
ពាក់កណ្ដាល ៥០០០ ព្រះវស្សា
មេរៀនព្រះពុទ្ធ
135 episodes
2 days ago
Subscribe
សូមស្វាគមន៍មកកាន់ មេរៀនព្រះពុទ្ធ ផតខាស់!!! ««មនុស្សមានសណ្ដានខូចស្ដាប់ធម៌ពូ ពន្យល់មិនយល់ទេ ព្រោះអ្វីដែលពូពន្យល់ គឺអោយមនុស្សល្អតែចិត្តមនុស្សនោះមិនល្អទេ ដូច្នេះមនុស្សខូចម៉េចអាចធ្វើបានដូចដែលពូពន្យល់ អញ្ចឹងមានតែថាពូខុស ពូខូចតែម្ដងទៅ កុំឲ្យគេមើលថាខ្លួនគេខូច តែធម្មជាតិនេះទោះគេឈ្នះយើងដោយសម្ដីបាន តែគេមិនអាចមិនទទួលយកធម្មជាតិនេះបានទេ។ ពូមិនថាអ្នកស្ដាប់ពូមិនយល់ទាំងអស់មានសណ្ដានអាក្រក់ទេ តែមនុស្សអាក្រក់ទាំងអស់ សុទ្ធតែដូចពូនិយាយហ្នឹង។ »» សូមអ្នកទាំងអស់គ្នាបានក្រេបរសព្រះធម៌ ដើម្បីបានជាប្រយោជន៍របស់អ្នកទាំងអស់គ្នាទៅចុះ!!!🙏🙏🙏
Show more...
Buddhism
Religion & Spirituality
RSS
All content for ពាក់កណ្ដាល ៥០០០ ព្រះវស្សា is the property of មេរៀនព្រះពុទ្ធ and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
សូមស្វាគមន៍មកកាន់ មេរៀនព្រះពុទ្ធ ផតខាស់!!! ««មនុស្សមានសណ្ដានខូចស្ដាប់ធម៌ពូ ពន្យល់មិនយល់ទេ ព្រោះអ្វីដែលពូពន្យល់ គឺអោយមនុស្សល្អតែចិត្តមនុស្សនោះមិនល្អទេ ដូច្នេះមនុស្សខូចម៉េចអាចធ្វើបានដូចដែលពូពន្យល់ អញ្ចឹងមានតែថាពូខុស ពូខូចតែម្ដងទៅ កុំឲ្យគេមើលថាខ្លួនគេខូច តែធម្មជាតិនេះទោះគេឈ្នះយើងដោយសម្ដីបាន តែគេមិនអាចមិនទទួលយកធម្មជាតិនេះបានទេ។ ពូមិនថាអ្នកស្ដាប់ពូមិនយល់ទាំងអស់មានសណ្ដានអាក្រក់ទេ តែមនុស្សអាក្រក់ទាំងអស់ សុទ្ធតែដូចពូនិយាយហ្នឹង។ »» សូមអ្នកទាំងអស់គ្នាបានក្រេបរសព្រះធម៌ ដើម្បីបានជាប្រយោជន៍របស់អ្នកទាំងអស់គ្នាទៅចុះ!!!🙏🙏🙏
Show more...
Buddhism
Religion & Spirituality
ការដឹងកំហុស
ពាក់កណ្ដាល ៥០០០ ព្រះវស្សា
4 minutes 12 seconds
4 years ago
ការដឹងកំហុស
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 26.01.2021 ការដឹងកំហុស ...............វាគ្មានបញ្ហាអ្វីទេអំពីអតីតកាលដែលអ្នកបានធ្វើកំហុសនោះ។ សូមអ្នកកុំឈឺចាប់នឹងទង្វើដែលអ្នកបានធ្វើចំពោះខ្ញុំអី ឈប់គិតសៅហ្មងនឹងកំហុសអតីតកាលរបស់អ្នកទៅ ចិត្តខ្ញុំដែលរងរបួសដោយទង្វើអតីតកាលរបស់អ្នក កំពុងរង់ចាំការព្យាបាលដោយអ្នកហើយ បើអ្នកព្យាបាលត្រូវ របួសខ្ញុំប្រាកដណាស់នឹងជាសះស្បើយដោយគ្មានបន្សល់ទុក នូវស្លាកស្នាមរបួសអ្វីបន្តិចសោះក្នុងជម្រៅចិត្តខ្ញុំ។ នេះជាចិត្តអធ្យាស្រ័យខ្ពស់ដែលជាសម្រស់ពិតនៃចិត្តខ្ញុំ។ ឥឡូវនិយាយដល់ផ្នែកខាងអ្នកដែលជាអ្នកបានធ្វើកំហុសលើខ្ញុំ តើអ្នកនឹងព្យាបាលរបួសខ្ញុំដោយរបៀបណា? គឺគ្រាន់តែអ្នកបានគិតយល់ គិតយល់គឺដឹងនូវគ្រលុកក្រលាក់នៃកំហុស នេះគឺជាការដឹងនូវកំហុសគឺដឹងនូវទំហំកំហុសរបស់អ្នក ការដឹងនេះវាជាដំណើរចាកចេញពីកំហុសបាត់ទៅហើយ។ ក្នុងការដែលដឹងនូវទំហំកំហុសខ្លួនរួចហើយ អ្នកលែងជាអ្នកបានធ្វើកំហុសលើខ្ញុំឬកំហុសណាមួយហើយ តែផ្ទុយទៅវិញ អ្នកក្លាយទៅជាជនរងគ្រោះដ៏គួរអោយសង្គ្រោះដោយការអត់អោនឈប់ត្រូវបានគេរំលឹកពីកំហុសអតីតកាលនោះទៀតហើយ បើមានអ្នកណានិយាយពីកំហុសឆ្គងអតីតកាលនាំអោយមានការឈឺចាប់ដល់របួសរបស់អ្នក គឺអ្នកនោះទេគឺជាមនុស្សដែលបានធ្វើកំហុសគួរអោយស្អប់ចំពោះអ្នក។ ប៉ុន្តែខ្ញុំសូមរំលឹកអ្នកដែរថា របួសស្នាមនៅលើចិត្តខ្ញុំមិនទាន់បានព្យាបាលនៅឡើយ ដោយពាក្យរបស់អ្នកថា អ្នកបានធ្វើកំហុសណាមួយមកលើខ្ញុំនោះទេ ព្រោះការដឹងកំហុសមិនមែនគ្រាន់តែពាក្យឬគ្រាន់តែជាការដឹងសរុបៗ ច្បោលៗ នូវកំហុសនោះទេ តែជាការដឹងគ្រលុកគ្រលាក់ខុស ខូចរបស់អ្នក អ្នកដទៃមើលឃើញភាពខុសភាពខូច គេស្អប់អំពើនោះប៉ុណ្ណា អ្នកមើលដឹងនូវកំហុសនោះ ហើយស្អប់ខ្លួនឯងដូចអ្នកដទៃដែរ គឺអ្នកមិនលម្អៀងមកខាងអញទេ ហើយការដឹងកំហុសរបស់អ្នកនេះត្រូវបញ្ជាក់ដោយវិញ្ញាណដឹងតាមទ្វារខួររបស់ខ្ញុំ គឺខ្ញុំដឹងនូវទំហំនៃការឈឺចាប់របស់អ្នកចំពោះកំហុសនោះ។ ចិត្តអ្នកកំពុងដំណើរការដឹងនូវកំហុសទៅ វិញ្ញាណតាមទ្វារមនោរបស់ខ្ញុំនឹងតាមដឹងជាប់ជានិច្ចដោយស្មោះត្រង់ និងដោយចិត្តសណ្តោសនូវការដឹងកំហុសរបស់អ្នក។ ពេលដែលវិញ្ញាណតាមទ្វារមនោរបស់ខ្ញុំបានដឹងពីទំហំនៃការឈឺចាប់ ខ្មាស់អៀននិងសោកស្តាយរហូតដល់កម្រិតអ្នកដឹងពិតប្រាកដនៃទំហំកំហុសរបស់ខ្លួនហើយ នោះរបួសស្នាមក្នុងជម្រៅចិត្តខ្ញុំ នឹងត្រូវបានព្យាបាលជាដាច់គ្មានសល់នូវស្លាកស្នាមដ៏តិចតួចណាមួយនោះទេ ហើយក្នុងចិត្តខ្ញុំ អ្នកមិនមែនជាអ្នកបានប្រព្រឹត្តិកំហុសទេ តែគឺជាជនរងគ្រោះដែលគួរអោយអនុគ្រោះសណ្តោសជាទីបំផុត។ គ្មានបុគ្គលណានៅលើលោកនេះអាចចាកចេញពីកំហុសរបស់ខ្លួនបានដោយសម្ពាធពីអ្នកដទៃដូចជាអ្នកខ្លាចអំណាច អ្នកខ្លាចបាត់ប្រយោជន៍ណាមួយ ឬខ្លាចទទួលទណ្ឌកម្មណាមួយនោះទេ គឺការចាកចេញពីកំហុសបាន លុះត្រាតែអ្នកសម្លឹងតាមទ្វារខួរឃើញពីទំហំ គ្រលុកគ្រលាក់ គួរអោយស្អប់ គួរអោយខ្មាស់អៀន គួរអោយឈឺចាប់នៃកំហុសខ្លួននោះ៕
Back to Episodes