Home
Categories
EXPLORE
True Crime
Comedy
Business
Sports
Society & Culture
History
Fiction
About Us
Contact Us
Copyright
© 2024 PodJoint
00:00 / 00:00
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts116/v4/71/9b/06/719b060e-2c25-718b-d00e-8372b93e86a4/mza_2150461431748196101.png/600x600bb.jpg
Rean Ruos Podcast
Monyputhy Ly
193 episodes
1 week ago
Show more...
Self-Improvement
Education,
How To
RSS
All content for Rean Ruos Podcast is the property of Monyputhy Ly and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
Show more...
Self-Improvement
Education,
How To
https://is1-ssl.mzstatic.com/image/thumb/Podcasts116/v4/71/9b/06/719b060e-2c25-718b-d00e-8372b93e86a4/mza_2150461431748196101.png/600x600bb.jpg
ដំណើរជាអ្នកនិពន្ធពីចំណុចសូន្យ
Rean Ruos Podcast
17 minutes 50 seconds
4 months ago
ដំណើរជាអ្នកនិពន្ធពីចំណុចសូន្យ
បើនិយាយឱ្យត្រង់ ខ្ញុំមិនដែលមានបំណងក្លាយខ្លួនជាអ្នកនិពន្ធឡើយ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ បទពិសោធជីវិតបែរជាបង្វែរខ្លួនខ្ញុំឱ្យមកដល់ទីនេះទាំងមិនដឹងខ្លួន។ ដូចអ្នកនិពន្ធ Charles Bukowski ធ្លាប់ថា "អ្នកមិនជ្រើសរើសការនិពន្ធទេ ព្រោះការនិពន្ធទៅវិញទេដែលជាអ្នកជ្រើសរើសអ្នក"។ ការចាប់ផ្តើមសរសេរដំបូងរបស់ខ្ញុំគឺដើម្បីតែខ្លួនឯងម្នាក់គត់។ ខ្ញុំសរសេរមិនមែនសម្រាប់អ្នកអានទេ ប៉ុន្តែដើម្បីរំសាយចិត្ត និងឆ្លុះបញ្ចាំងពិការគិតប៉ុណ្ណោះ។ តាមដំណើរនៃការសរសេរដើម្បីគិតនេះហើយទើបខ្ញុំរកឃើញសំលេង និងការគិតដ៏ស៊ីជម្រៅរបស់ខ្លួន ដែលខ្ញុំអាចយកមកចែករំលែកនឹងមនុស្សជុំវិញបាន។ ដោយដូច្នោះ សៀវភៅក៏កើតឡើង។ តស់! ស្តាប់ទាំងអស់គ្នា ដើម្បីយល់ពីការចាប់ផ្តើមពីចំណុចសូន្យ ក្នុងការនិពន្ធ។ 🔔 មានដំណឹងពិសេសនៅចុងផតខាស់ 🙌 __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
Rean Ruos Podcast