Home
Categories
EXPLORE
True Crime
Comedy
Business
Sports
Society & Culture
Health & Fitness
TV & Film
About Us
Contact Us
Copyright
© 2024 PodJoint
00:00 / 00:00
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts125/v4/e5/28/02/e528023f-cf95-9d6a-358b-bfbf3b87b0f9/mza_6755111884947562709.jpg/600x600bb.jpg
VJSinoun FM
VJSinoun FM
9 episodes
4 days ago
VJSinoun FM is a podcast to talk about Life Learning and Life Experience from the successful people by “U Talk” program, you can see all of Videos at YouTube and Facebook channel (VJ Sinoun).
Show more...
Self-Improvement
Education
RSS
All content for VJSinoun FM is the property of VJSinoun FM and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
VJSinoun FM is a podcast to talk about Life Learning and Life Experience from the successful people by “U Talk” program, you can see all of Videos at YouTube and Facebook channel (VJ Sinoun).
Show more...
Self-Improvement
Education
https://d3t3ozftmdmh3i.cloudfront.net/production/podcast_uploaded_episode/3237411/3237411-1584240398513-41fb93d3efc0f.jpg
#9: តេីអ្នកទាំងអស់​គ្នា​ទទួលបាន​បទពិសោធន៍អ្វី​ខ្លះ​ពី​ប្រទេស​ដែល​កំពុង​កេីត​វីរុស​កូវិដ​១៩? | What you got from COVID19 Country?
VJSinoun FM
4 minutes 32 seconds
5 years ago
#9: តេីអ្នកទាំងអស់​គ្នា​ទទួលបាន​បទពិសោធន៍អ្វី​ខ្លះ​ពី​ប្រទេស​ដែល​កំពុង​កេីត​វីរុស​កូវិដ​១៩? | What you got from COVID19 Country?
យេីង​ក្រឡេក​មើល​ទៅ​ប្រទេស​អីតាលី​ពេល​នេះ​គឺ​កំពុង​រង់​គ្រោះ​និង​វីរុស​កូវិដ19​យ៉ាង​ខ្លាំងក្លា​ បេី​គិត​ចាប់​ពី​ថ្ងៃ​ទី​21​ខែ​កុម្ភៈ​មក​ដល់​ថ្ងៃ​នេះ​គឺ​ជាង​20ហើយ​ដែល​ប្រទេស​អីតាលី​ប្រឈម​នឹង​កូវិដ​19​។ រយៈពេល​ត្រឹម​តែ​ជាង​20​ថ្ងៃ​សោះ​ធ្វើ​ឲ្យ​ប្រទេស​អីតាលី​មាន​មនុស្ស​ស្លាប់​ជា​មួយ​ពាន់​នាក់​ និង​ចំនួន​អ្នក​កេីត​វីរុស​កូវិដ​19រហូត​ដល់​ជាង​ 17​ម៉ឺន​នាក់​។​ រដ្ឋាភិបាល​អីតាលី​បាន​ចេញ​នយោបាយ​ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​រវាង​ប្រទេស​និង​ប្រទេស​ បិទ​ហាង​បិទ​ផ្សារ​ទំនើប​និង​កន្លែង​កម្សាន្ត​នានា​ ដេីម្បី​ហាម​ប្រជាជន​អីតាលី​មិន​ឱ្យ​ចេញ​ក្រៅ​ផ្ទះ​។ បេី​គិត​ពី​ចំណាត់​ថ្នាក់​នៃ​ការ​កេីត​វីរុស​នេះដែរ​ឃើញ​ថា​ប្រទេស​អីតាលី​គឺ​ជា​លំដាប់​ទី​ពីរ​លេី​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ចិន​។ កត្តា​វីរុស​កូវិដ​19នេះដែរ​គឺ​បាន​ធ្វើ​ឱ្យ​ប្រទេស​អីតាលី​មាន​ការ​ធ្លាក់​ចុះ​លេី​គ្រប់​វិស័យ​ បេីតាម​ការ​សន្និដ្ឋាន​របស់​អ្នក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​សន្និដ្ឋាន​ថា​ប្រទេស​អីតាលី​អាច​និង​មាន​វិបត្តិ​ GDP ធ្លាក់​ចុះ​រហូត​ដល់​1.2%​ ឯណោះ​។ ហេតុការណ៍​នេះ​បាន​បង្ហាញ​ឱ្យ​ប្រទេស​កម្ពុជា​យេីង​ឃើញ​ថា​ កូវិដ​19​ ជា​វីរុស​មួយ​ដ៏​កាច​សាហាវ​វាអាច​បំផ្លាញ​ប្រទេស​ដែល​រីកចម្រើន​មួយ​ឱ្យ​ធ្លាក់​ដុនដាប​យ៉ាង​ដំណំ​ដូច​ជា​ប្រទេស​អីតាលី​និង​ប្រទេស​ចិន​ដែល​យើង​ឃើញ​ស្រាប់​។ ខ្ញុំ​លេីក​ប្រទេស​អីតាលី​មក​និយាយ​ក្នុង​វីដេអូ​នេះ​គឺ​ខ្ញុំ​ចង់​ឱ្យ​ប្រជាជន​ខ្មែរបាន​ឃើញ​ជា​ឧទាហរណ៍​នៃ​ការ​ថ្វីប្រហេះ​របស់​ប្រទេស​អីតាលី​ មូលហេតុ​ដែល​ប្រទេស​អីតាលី​មាន​ការ​ឆ្លង​រីក​រាល​ដាល​វីរុស​កូវិដ​19​លឿន​ដល់​កម្រិត​នេះ​គឺ​ដោយ​សារ​ការ​ថ្វី​ប្រហេះ​មួយ​ចំនួន​ដូចជា​ 1.​ ការ​ប្រមាថ​និង​ការ​ខ្វះ​នូវ​ការ​ប្រុងប្រយ័ត្ន​ ពិត​ណាស់​គឺ​ដូច​ដែល​ខ្ញុំ​បាន​លេីក​ឡើង​នេះ​ហើយ​ ដោយសារតែ​ប្រទេស​អីតាលី​គឺ​នៅ​ឆ្ងាយ​សែនឆ្ងាយពី​ប្រទេស​ចិន​ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​អីតាលីថ្វី​ប្រហេះហេីយ​គិតថា​បញ្ហា​វីរុស​កូវិដ​19​មិន​មែន​ជា​បញ្ហា​សំខាន់​របស់​ប្រទេស​ខ្លួន​ ហើយ​ពួកគេ​ក៏​មិន​អេីពេី​និង​ការ​តាមដាន​ព័ត៌មាន​ផ្សេងៗ​ដូច​ជា​របៀប​ការ​ឆ្លង​ដ៏​កាច​សាហាវ​នៃ​វីរុស​កូវិដ​19 ហើយ​ថែម​ទាំង​ប្រងើយកន្តើយ​នឹង​ការ​ការពារ​ខ្លួន​ពី​​កូវិដ​19នេះ​ផង​ដែរ​។ ជាក់​ស្ដែង​រយៈ​ពេល​ដំបូង​ៗក្រោយ​ពេលការ​ត្រួត​ពិនិត្យ​ត្រូវ​បាន​ឃើញ​ថា​ប្រទេស​អីតាលី​មាន​អ្នក​ឆ្លង​កូវិដ​19​ដល់​ទៅរាប់​ពាន់​នាក់​ ហេីយ​ពេល​នោះ​រដ្ឋាភិបាល​ក៏​​បាន​ចេញ​នយោបាយ​ឱ្យ​បិទ​សាលា​រៀន​ទូទាំង​ប្រទេស​ផងដែរ​ ប៉ុន្តែ​ប្រជាជន​អីតាលី​ហាក់​ដូច​ជា​មិន​អេីពេី​ពី​ការ​ឆ្លង​នៃ​វីរុស​កូវិដ​19​នេះសោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​គេ​បាន​នាំ​គ្រួសារ​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ដំបន់​ទេសចរណ៍​ផ្សេង​ៗ​ទូទាំង​ប្រទេស​អីតាលី​ដោយ​កង្វះ​ការ​ប្រុងប្រយ័ត្ន​ទៀត​ផង​។ 2.​ ប្រទេស​អីតាលី​មិន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ពាក់​ម៉ាស់​អនាម័យ​។ ដោយ​ពួក​គេ​មាន​ផ្នត់​គំនិតរេីស​អេីង​ថា​អ្នក​ណា​ក៏​ដោយ​ឱ្យ​តែ​ពាក់​អនាម័យ​ការពារ​អ្នក​នោះ​គឺ​សុទ្ធតែ​ជា​អ្នក​ផ្ទុក​មេរោគ​ អ្នក​កេីត​ជម្ងឺ​ផ្សេងៗ​។ ជាក់​ស្ដែង​ថ្មីៗ​នេះ​មាន​ហេតុការណ៍​មួយ​ដែល​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ជនជាតិ​ចិន​ម្នាក់​ដែល​គាត់​គ្រាន់​តែ​ពាក់​ម៉ាស់​ការពារ​ដេីរ​តាម​ទីសាធារណៈ​សោះ​ក៏​ត្រូវ​គេ​ព្រួត​វៃ​គាត់​ហើយ​បួលលី​គាត់​ថា​ អា​មនុស្ស​នាំ​រោគ​ អា​មនុស្ស​នាំ​ជម្ងឺ​អី​ផ្សេង​ៗ​។ ក្នុង​នោះ​មិន​មែន​ត្រឹម​តែ​ជនជាតិ​ចិន​ម្នាក់​នោះ​ទេ​ តែ​នៅ​មាន​ប្រជាជន​ថៃ​មួយ​ចំនួន​ទៀត​ដែល​ទៅ​សិក្សានិង​ធ្វើ​នៅ​ទី​នោះ​ត្រូវ​បាន​គេ​រេីសអេីង​និង​បូលលី​ពេល​គាត់​ពាក់​ម៉ាស់​ការពារ​។ 3.​ វប្បធម៌​ការ​ស្វាគមន៍​គ្នា​ យើង​ដឹង​ស្រាប់​ហើយ​ថា​ជនជាតិ​អីតាលី​ពេល​ជួប​គ្នា​ម្តង​ៗ​គឺ​ត្រូវ​ចាប់​ដៃ​ ឱប​ថើប​ថ្ពាល់​និង​ថ្ពាល់​​ ប៉ះពាល់​គ្នា​អី​ផ្សេង​ៗ​ដែល​ងាយ​ក្នុង​ការ​ចំលង​ពី​ម្នាក់​ទៅ​ដប់​នាក់​ ពី​ដប់​នាក់​ទៅ​មួយ​រយ​នាក់​ ពី​មួួយ​រយ​នាក់​ទៅ​មួយ​ពាន់​នាក់​។ ដូច​យើង​ឃើញ​ស្រាប់​និង​ល្បី​ទូទាំង​ពិភពលោក​អំពី​ព័ត៌មាន​មួយ​ដែល​ប្រជាជន​ខ្មែរ​យើង​គួរ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ ចំពោះ​ ព្រះអង្គម្ចាស់​ ឆាលលី​រាជទាយាទ​នៃ​ចក្រភព​អង់គ្លេស​ ព្រះអង្គ​បាន​យក​វប្បធម៌ការ​សំពះ​​ស្វាគមន៍​របស់​បុព្វបុរស​ខ្មែរ​មក​ប្រេីប្រាស់​ដេីម្បី​ស្វាគមន៍​គ្នា​លេី​ឆាត​អន្តរជាតិ​ដែល​ធ្វើ​ឱ្យ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​និង​យក​តម្រាប់​តាម​។ ក្នុង​វីដេអូ​នេះ​ខ្ញុំ​មិន​មែន​ចង់​ឱ្យ​អ្នក​ទាំងអស់​គ្នា​ភ្ញាក់ផ្អើល​ភ័យ​ខ្លាច​នឹងវីរុស​កូវិដ​19នោះ​ទេ​។ ក៏​ប៉ុន្តែ​ពួក​យើង​ទាំង​អស់​គ្នា​គឺ​ត្រូវ​កុំ​ប្រមាថ​ ពួក​យើង​ទាំង​អស់​គ្នា​ក្នុង​នេះ​គឺ​ខ្ញុំ​ចង់​សំដៅ​លើ​ពុកម៉ែ​បងប្អូន​ប្រជាជន​ខ្មែរ​ទាំង​អស់​ត្រូវ​កុំ​ប្រមាថ​ ចុច​ក្រោយ​ខ្ញុំ​ចង់​ផ្ដាំ​អ្នក​ទាំង​អស់​គ្នា​ថា​ យើង​មិន​គួរ​​រៀន​តែពី​កំហុស​របស់​ខ្លួន​ឯង​រហូត​ទេ​ ពេល​ខ្លះ​យើង​ក៏​អាច​រៀន​ពី​កំហុស​របស់​អ្នក​ដទៃ​បាន​ដែរ
VJSinoun FM
VJSinoun FM is a podcast to talk about Life Learning and Life Experience from the successful people by “U Talk” program, you can see all of Videos at YouTube and Facebook channel (VJ Sinoun).