Home
Categories
EXPLORE
True Crime
Comedy
Business
Society & Culture
History
Sports
Technology
About Us
Contact Us
Copyright
© 2024 PodJoint
00:00 / 00:00
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts122/v4/da/06/74/da0674fa-b7f9-da17-2876-e3fc05f01bfa/mza_9141042911181880173.jpg/600x600bb.jpg
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
RFI ខេមរភាសា / Khmer
24 episodes
1 hour ago
រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។
Show more...
News
RSS
All content for ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ is the property of RFI ខេមរភាសា / Khmer and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។
Show more...
News
Episodes (20/24)
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
តើការចាប់ខ្លួន ចេន ហ្ស៊ី អាចជួយបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសកម្រិតណានៅកម្ពុជា?
ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគដោយផ្ទាល់ពីបរទេសសរុបចំនួន ៦៣០គម្រោង គិតជាទឹកប្រាក់សរុបប្រមាណ១០ពាន់លានដុល្លារអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការបោះទុនវិនិយោគពីក្រៅប្រទេសបានកើនឡើងប្រមាណ៥២% បើធៀបនឹងឆ្នាំ២០២៤ ខណៈទំហំទឹកប្រាក់កើនលើសប្រមាណ៣ពាន់លានដុល្លារអាមេរិក។ អ្នកជំនាញមើលឃើញថា លំហូរវិនិយោគពីក្រៅប្រទេសនៅតែបន្តរក្សាភាពវិជ្ជមានដដែល បើទោះបីកម្ពុជាបច្ចុប្បន្នកំពុងបន្តហ៊ុមព័ទ្ធដោយព័ត៌មានស្តីពីការឆបោកតាមអនឡាញក៏ដោយ។ សម្រាប់អ្នកជំនាញ រដ្ឋាភិបាលត្រូវតែបោសសម្អាតបណ្តាញក្រុមឧក្រិដ្ឋជនអនឡាញបន្តទៀត ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរ និងបង្កើនជំនឿទុកចិត្តដល់វិនិយោគិនបរទេសដែលស្ទាក់ស្ទើរមិនទាន់ហ៊ានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា។
Show more...
19 hours ago
9 minutes 44 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
តើបស្ចិមលោកអាចយល់យ៉ាងម៉េចពីការដែលកម្ពុជាបានបញ្ជូន ចេន ហ្ស៊ី ទៅឲ្យចិន?
នៅទីបំផុត កម្ពុជាបានប្រកាសឲ្យដឹងក្នុងថ្ងៃទី៧ មករា ឆ្នាំ ២០២៦ ពីចាប់ខ្លួន លោក ចេន ហ្ស៊ី បញ្ជូនទៅឲ្យចិនតាមសំណើរបស់ចិន។ តែអ្វីជាការកត់សម្គាល់ ការចាប់ខ្លួន លោក ចេន ហ្ស៊ី នេះបានធ្វើឡើង ក្រោយពីអាមេរិក និងអង់គ្លេស ដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិរបស់ លោក ចេន ហ្ស៊ី កាលពីខែតុលាឆ្នាំ២០២៥។ ទោះជាយ៉ាងណា មានសំណួរមួយចំនួនត្រូវបានចោទឡើង ហេតុអ្វីកម្ពុជាមិនបញ្ជូន លោក ចេន ហ្ស៊ី ទៅឲ្យអាមេរិក ឬអង់គ្លេស ហើយថា តើប្រទេសបស្ចិមលោកខ្លះយល់ឃើញយ៉ាងម៉េចពីការបញ្ជូនមេឧក្រិដ្ឋជនអនឡាញរូបនេះទៅឲ្យចិន?
Show more...
1 day ago
9 minutes 58 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
ហេតុអ្វីកម្ពុជាយល់ព្រមសហការជាមួយចិនដើម្បីចាប់ខ្លួនលោក ចេន ហ្ស៊ី?
កម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃក្នុងថ្ងៃទី៧ មករាបានប្រាប់ពីការចាប់ខ្លួនលោក ចេន ហ្ស៊ី និងគ្នីគ្នា ២នាក់ផ្សេងទៀតទៅកាន់ប្រទេសចិន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លង​ដែន និងផ្អែកតាមសំណើរបស់ចិន។ តែមុននឹងឈានដល់ការចាប់បញ្ជូនបុគ្គលទាំង ៣នាក់ទៅឲ្យចិន សមត្ថកិច្ចកម្ពុជាបានចំណាយពេលច្រើនខែដើម្បីស៊ើបអង្កេតជាមួយសមត្ថកិច្ចចិន។ អ្នកតាមដានកិច្ចការនយោបាយយល់ឃើញថា ការដែលកម្ពុជាព្រមសហការជាមួយចិនដើម្បីចាប់ខ្លួនលោក ចេន ហ្ស៊ី គឺដោយសារកម្ពុជារងសម្ពាធពីសហគមន៍អន្តរជាតិ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលកម្ពុជាអាចបារម្ភពីការចូលអន្តរាគមន៍របស់សហរដ្ឋអាមេរិកដូចនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។
Show more...
2 days ago
14 minutes 14 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
ក្តីសង្ឃឹមរបស់កម្ពុជាពីហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៦?
ប្រទេសហ្វីលីពីនត្រូវធ្វើជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៦នេះ បន្តពីប្រទេសម៉ាឡេស៊ី។ មានសំណុំរឿងធំៗជាច្រើន ដែលប្រធានអាស៊ានថ្មីត្រូវដោះស្រាយ និងបន្តដោះស្រាយ ដូចជាជម្លោះព្រំដែនកម្ពុជា-ថៃ វិបត្តិនយោបាយនៅភូមា បញ្ហាសមុទ្រចិនខាងត្បូង រួមនឹងបញ្ហាតំបន់ និងអន្តរជាតិជាច្រើនទៀត។ អ្នកតាមដាននយោបាយកម្ពុជា និងតំបន់ភាគច្រើនមើលឃើញថា ហ្វីលីពីនអាចចាប់អារម្មណ៍រឿងជម្លោះព្រំដែនកម្ពុជា-ថៃ តិចជាងបញ្ហាសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនកំពុងមានជម្លោះជាមួយចិន។ អ្វីទៅជាក្តីសង្ឃឹមរបស់កម្ពុជាពីហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦?
Show more...
4 days ago
11 minutes 53 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
អ្នកជំនាញនៅកម្ពុជាចោទសួរពីភាពស្របច្បាប់នៃប្រតិបត្តិការយោធាអាមេរិកលើវ៉េណេស៊ុយអេឡា?
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ កងទ័ពអាមេរិកក្រោមបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ និងភរិយា។ ប្រតិបត្តិការយោធារបស់អាមេរិកលើវ៉េណេស៊ុអេឡាបានបំផុសឲ្យមានប្រតិកម្មថ្កោលទោស និងគាំទ្រពីបណ្តាប្រទេសជាច្រើនក្នុងពិភពលោក។ នៅកម្ពុជា អ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា ទង្វើរបស់អាមេរិកជាការរំលោភច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ តែអ្នកជំនាញខ្លះទៀតបានគាំទ្រដោយចាត់ទុកប្រតិបត្តិការរបស់អាមេរិកថាជាការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មគ្រឿងញៀនដ៏ធំ។ ទោះជាយ៉ាងណា ពួកគេបានចោទសួរពីភាពស្របច្បាប់នៃប្រតិបត្តិការយោធាអាមេរិកលើប្រទេសវ៉េណេស៊ុយអេឡា។
Show more...
5 days ago
13 minutes 49 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
តើកម្ពុជាត្រូវប្រើយន្តការអ្វីខ្លះដើម្បីទាមទារទីតាំងដែលថៃឈ្លានពានមកវិញ?
ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តវ៉ាមួយទៅកាន់ភាគីថៃ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាចំនួន១៤ទីតាំង​ និងតំបន់ ក្រោយការអនុវត្តបទឈប់បាញ់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។ តាមក្រសួងការបរទេសកម្ពុជា ទីតាំងចំនួន១៤ ដែលយោធាថៃកំពុងឈរជើងនេះ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ និងព្រះវិហារ។ តើកម្ពុជាត្រូវប្រើយន្តការអ្វីខ្លះដើម្បីទាមទារមកវិញនូវទីតាំងដែលថៃឈ្លានពានយកទៅកាន់កាប់?
Show more...
6 days ago
10 minutes 12 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
តើកម្ពុជាត្រូវធ្វើអ្វីជាបន្ទាន់ ចំពោះទង្វើថៃដែលដាក់ទូកុងទឺន័រនិងបន្លាលួសព័ទ្ធយកដីកម្ពុជា?
កម្ពុជាបានដាក់ញត្តិតវ៉ាជាបន្ទាន់ទៅភាគីថៃ នៅចំពោះមុខនៃសកម្មភាពរបស់កងទ័ពថៃដែលដាក់ទូកុងទឺន័រ និងរាយបន្លាលួសព័ទ្ធហួសចូលមកបន្ទាត់ព្រំដែនរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ នៅចំពោះមុខបញ្ហានេះ អ្នកតាមដាននយោបាយស្រុកខ្មែរ មើលឃើញថា កម្ពុជាត្រូវប្រើប្រាស់យន្តការការទូតឲ្យក្លៀវក្លាជាងមុន ដើម្បីឲ្យអន្តរជាតិជួយដឹងឮថា ភាគីថៃកំពុងបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងបានរំលោភលើដែនអធិបតេយ្យកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
Show more...
1 week ago
13 minutes 31 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
តើកម្ពុជាអាចប្តឹងថៃឲ្យសងការខូចខាតដោយសារសង្គ្រាមឈ្លានពានបានឬទេ?
សង្គ្រាមដែលថៃឈ្លានពានមកលើប្រទេសកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឲ្យជនស៊ីវិលជាង៣០នាក់ស្លាប់ និងរបួសជិត១០០នាក់។ នេះមិនទាន់គិតដល់ការខូចខាតព្រទ្យសម្បត្តិ ប្រាសាទបុរាណ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងទេ។ ការដែលយោធាថៃប្រើយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកមកលើទីតាំងជនស៊ីវិលរបស់កម្ពុជាក្នុងសង្គ្រាម២១ថ្ងៃ ក្នុងខែធ្នូឆ្នាំ២០២៥ ត្រូវបានគេមើលឃើញថា មានទម្រង់ប្រហាក់ប្រហែលគ្នានឹងសង្គ្រាម ដែលរុស្ស៊ីបើកការឈ្លានពានទៅលើអ៊ុយក្រែន និងមានទម្រង់ប្រ​ហាក់​ប្រហែលគ្នានឹងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលនៅឆ្នាំ១៩៩០ ប្រទេសអ៊ីរ៉ាក់បើកការឈ្លានពានប្រទេសកូវ៉ែត។ ក្រោយសង្គ្រាមចប់ កូវ៉ែតទទួលបានសំណងជាង​ ៥២ពាន់លានដុល្លារពីអ៊ីរ៉ាក់។ តើកម្ពុជាអាចមានលទ្ធភាពឈ្នះក្តីដែរទេ ប្រសិនបើកម្ពុជាប្តឹងថៃឲ្យសងការខូចខាត?
Show more...
1 week ago
10 minutes 37 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
ថៃដោះលែងទាហានខ្មែរ តើនេះអាចជាគំរូនៃការដោះលែងអ្នកទោសនយោបាយនៅកម្ពុជាដែរឬទេ?
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពកម្ពុជា១៨រូប ត្រូវបានថៃដោះលែង និងបញ្ជូនមកមាតុប្រទេសវិញ បន្ទាប់ពីយោធាថៃចាប់ឃុំខ្លួនដោយខុសច្បាប់ អស់រយៈពេល ១៥៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥មក។ អ្នកតាមដានសង្គមស្វាគមន៍ចំពោះការដោះលែងទាហានខ្មែរមកវិញ និងថា នេះជាការផ្តល់យុត្តិធម៌ពិតប្រាកដមួយ។ តែអ្នកតាមដានសង្គមក៏បានទាញភ្ជាប់ករណីយោធាថៃដោះលែងទាហានខ្មែរនាពេលនេះ ទៅនឹងស្ថានភាពផ្ទៃក្នុងកម្ពុជា ដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរ ផ្តល់ភាពយុត្តិធម៌ តាមរយៈការដោះលែងអ្នកទោសនយោបាយ សកម្មជនការពារបរិស្ថាន និងសកម្មជនការពារសិទ្ធិមនុស្ស ឱ្យមានសេរីភាពឡើងវិញ ដើម្បីព្រួតដៃគ្នាអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន៕
Show more...
1 week ago
12 minutes 39 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
តើកម្ពុជាមានមធ្យោបាយអ្វីដើម្បីជំរុញឲ្យមានកិច្ចប្រជុំJBC នៅក្រោយពេលថៃប្រកែក?
ក្រោយពីមានការអនុវត្តបទឈប់បាញ់ឡើងវិញរវាងកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី២៧ខែធ្នូមក ភាគីកម្ពុជាបានស្នើទៅភាគីថៃ ឲ្យមានកិច្ចប្រជុំបន្ទាន់របស់គណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ (JBC) នៅក្នុងសប្តាហ៍ទី១ខែមករាឆ្នាំ២០២៦ក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២៩ធ្នូ ដោយបញ្ជាក់ថា កិច្ចប្រជុំពិសេសJBC គឺដើម្បីពិភាក្សានិងបន្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកប្រទេសទាំងពីរ។ ក៏ប៉ុន្តែសំណើរបស់កម្ពុជា ត្រូវបានថៃបដិសេធ តាមរយៈលោក ស៊ីហាស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ នៅថ្ងៃទី៣០ខែធ្នូ។ លោកបានបញ្ជាក់ថា កិច្ចប្រជុំJBCមិនអាចធ្វើឡើងដោយតក់ក្រហល់ឡើយ។ ​​នៅក្រោយថៃបដិសេធ តើកម្ពុជាអាចរកមធ្យោបាយ ដើម្បីជំរុញឲ្យមានកិច្ចប្រជុំ JBC ដែរឬទេ?
Show more...
1 week ago
11 minutes 33 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
តើជម្លោះកម្ពុជា-ថៃ អាចនឹងបញ្ចប់បានយូរអង្វែងឬទេ ក្រោយការសម្របសម្រួលពីចិន?
កិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន បានចាប់ផ្តើមនៅព្រឹកថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២៥នេះ នៅខេត្តយូណាន ប្រទេសចិន។ កម្មវត្ថុនៃកិច្ចប្រជុំនេះ គឺមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅ​វិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា ចិនជាមហាអំណាចមួយក្នុងតំបន់ដែលអាចដើរតួនាទីជាអាជ្ញាកណ្តាល ក្នុងការបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ។ តាមអ្នកជំនាញ វត្តមានរបស់ចិននាពេលនេះក៏អាចជាការបង្កើនជំនឿទុកចិត្តគ្នាបន្ថែមទៀតសម្រាប់ភាគីជម្លោះទាំងពីរ។ តើកិច្ចប្រជុំដែលរៀបចំនៅប្រទេសចិននេះមានអត្ថន័យយ៉ាងដូចម្តេចសម្រាប់ភាគីជម្លោះកម្ពុជា-ថៃ?
Show more...
1 week ago
12 minutes 19 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
ក្រុមអ្នកជំនាញ៖ បទឈប់បាញ់លើកទី២កម្ពុជា-ថៃមិនបានធ្វើឲ្យអ្នកណាមានប្រៀបជាងអ្នកណា
ប្រមុខការពារជាតិនៃប្រទេសកម្ពុជា និងថៃ បានចេញសេចក្តីប្រកាសរួម នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥  ដែលមាន១៦ចំណុច បន្ទាប់ពីយោធាថៃបានបើកការវាយប្រយុទ្ធជាមួយកម្ពុជាអស់រយៈពេល២០ថ្ងៃ។ ការព្រមព្រៀងលើបទឈប់បាញ់ គឺជាចំណុចទី១ ក្នុងចំណោមចំណុចផ្សេងទៀត ដែលភាគីទាំងពីរ បានប្រកាសរួមគ្នា នៅព្រំដែន ខេត្តប៉ៃលិនរបស់កម្ពុជា និងខេត្តចាន់ថាបុរីរបស់ថៃ។ ក្រុមអ្នកជំនាញថា បទឈប់បាញ់លើកទី២ កម្ពុជា ថៃមិនបានធ្វើឲ្យអ្នកណាមានប្រៀបជាងអ្នកណា។
Show more...
1 week ago
10 minutes 41 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
បទឈប់បាញ់សាជាថ្មី អាចនាំមកវិញនូវសន្តិភាព ឬជាភាពផុយស្រួយ?
កម្ពុជា-ថៃ បានចាប់ដៃគ្នាឯកភាពអនុវត្តបទឈប់បាញ់ឡើងវិញ ដែលចូលជាធរមានពីម៉ោង១២ថ្ងៃត្រង់ថ្ងៃសៅរ៍ទី២៧ខែធ្នូឆ្នាំ២០២៥។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃ នៅព្រឹកថ្ងៃសៅរ៍នេះ។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ នៅតែបារម្ភថា បទឈប់បាញ់ឡើងវិញនេះ មានភាពផុយស្រួយនៅឡើយ ព្រោះថា ភាគីថៃតែងតែរកលេសបង្កភាពតានតឹងជាមួយកម្ពុជាម្តងហើយម្តងទៀត។
Show more...
2 weeks ago
15 minutes 37 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
តើការកម្ទេចរូបព្រះពិស្ណុក្នុងទឹកដីខ្មែរអាចបង្កសង្គ្រាមសាសនារវាងថៃ និងឥណ្ឌាដែរឬទេ?
នៅ​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ឥណ្ឌា​បាន​ថ្កោល​ទោស​ប្រទេស​ថៃ​ ដែល​បាន​វាយ​កម្ទេច​រូប​សំណាក​ព្រះ​ពិស្ណុ​នៅ​ច្រក​អាន​សេះ ​ក្នុង​ខេត្ត​ព្រះ​វិហារ​។​ ព្រះ​ពិស្ណុ​ត្រូវ​បាន​គេ​ស្គាល់​ ជា​តំណាង​ឲ្យ​សាសនា​ហិណ្ឌូ​របស់​ប្រទេស​ឥណ្ឌា​។​ ការ​កម្ទេច​ទេវ​រូប​ពិស្ណុ​ ដោយ​ទាហាន​ថៃ ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ពី​សំណាក់​រដ្ឋា​ភិបាល ​និង​ប្រជា​ជន​ឥណ្ឌា ​ដែល​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ហិណ្ឌូ។​ តើ​ការ​កម្ទេច​រូប​ព្រះ​ពិស្ណុ​ក្នុង​ទឹក​ដី​ខ្មែរ​អាច​បង្ក​សង្គ្រាម​សាសនា​រវាង​ថៃ​ និង​ឥណ្ឌា​ដែរ​ឬ​ទេ​?
Show more...
2 weeks ago
10 minutes 55 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
តើលិខិតរបស់ក្រសួងការពារជាតិកម្ពុជាផ្ញើទៅភាគីថៃឆ្លុះបញ្ចាំងខ្លឹមសារបែបណា?
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាបានផ្ញើលិខិតផ្លូវការមួយជូនទៅក្រសួងការពារជាតិថៃ ដើម្បីបញ្ជាក់អំពីសំណើរបស់កម្ពុជា ក្នុងការជជែកក្រោមយន្តការគណៈកម្មាធិការព្រំដែនទូទៅ(GBC)។ លិខិតផ្លូវការរបស់កម្ពុជានេះ ពុំត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ ដោយទើបបង្ហោះចែកចាយជាសាធារណៈកាលពីថ្ងៃទី២៤ ខែធ្នូ តាមរយៈប្រព័ន្ធផ្សព្វផ្សាយប្រទេសថៃ។ សារព័ត៌មានថៃបានរាយការណ៍ដោយយោងលើលិខិតរបស់ក្រសួងការពារជាតិកម្ពុជាថា កម្ពុជាបានស្នើសុំជាផ្លូវការឱ្យមានការចរចាបទឈប់បាញ់។ ភ្លាមៗប្រមុខការពារជាតិកម្ពុជាបានបង្ហាញការខកចិត្ត និងចាត់ទុកការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ គឺមានចេតនាបង្កការភាន់ច្រឡំអំពីជំហររបស់កម្ពុជា។ តើលិខិតផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជាដែលផ្ញើទៅកាន់ភាគីថៃបានឆ្លុះបញ្ចាំងពីជំហរពិតរបស់កម្ពុជាបែបណា? 
Show more...
2 weeks ago
13 minutes 3 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
តើសេដ្ឋកិច្ចកម្ពុជា និងថៃអាចរងផលប៉ះពាល់កម្រិតណាពីជម្លោះព្រំដែនពេលនេះ?
ការប្រយុទ្ធគ្នានៅតាមព្រំដែនរវាងកងទ័ពកម្ពុជា និងថៃដែលបានកើតឡើងតាំង​ពី ២សប្តាហ៍ហាក់មិនទាន់មានសញ្ញាធូរស្រាលនៅឡើយទេ។ ម្យ៉ាងទៀត គេក៏នៅមិនទាន់ឃើញមានការស្រាវជ្រាវភ្លាមៗណាមួយស្តីពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីជម្លោះព្រំដែននៃប្រទេសទាំងពីរនៅឡើយដែរ។ តែអ្នកជំនាញសេដ្ឋកិច្ចនានានៅកម្ពុជាបានមើលឃើញថា ជម្លោះពេលនេះនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា និង​ថៃ​រងផលប៉ះពាល់ និងប៉ះពាល់កាន់តែធ្ងន់ធ្ងរ ប្រសិនបើជម្លោះនេះនៅបន្តអូសបន្លាយ។ តើសេដ្ឋកិច្ចកម្ពុជា និងថៃអាចរងផលប៉ះពាល់កម្រិតណាពីជម្លោះព្រំដែនពេលនេះ?
Show more...
2 weeks ago
13 minutes 55 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
អ្នកជំនាញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបរាជ័យក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានបានប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមហេតុផលស្វែងរកដំណោះស្រាយក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ លទ្ធផលនៃកិច្ចប្រជុំពិសេសនេះ និងបើតាមសេចក្តីថ្លែងការណ៍របស់អាស៊ាន ភាគីជម្លោះទាំង២ បានព្រៀមព្រៀងឱ្យមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ឡើងវិញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ។ ក៏ប៉ុន្តែកិច្ចប្រជុំពិសេសអាស៊ានលើកនេះមិនអាចសម្រេចឱ្យមានបទឈប់បាញ់បន្ទាន់បានឡើយ។ អ្នកជំនាញទំនាក់ទំនងអន្តរជាតិយល់ឃើញថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកនេះបានបង្ហាញឱ្យឃើញថា អាស៊ានពិតជាបរាជ័យក្នុងការជួយដោះស្រាយជម្លោះកម្ពុជា-ថៃ។ មួយវិញទៀត អ្នកជំនាញក៏មើលឃើញថា ថៃនឹងបន្តបើកការបាញ់ប្រហារមកលើភាគីកម្ពុជាមិនដកដៃឡើយ។ ហេតុអ្វីបានជាអាស៊ានបរាជ័យក្នុងការរកដំណោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ?
Show more...
2 weeks ago
11 minutes 4 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
តើថៃនឹងឈប់បាញ់ប្រហារកម្ពុជាទេ ក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន?
បើគ្មាន​ការ​ប្រែ​ប្រួល​ទេ ​នៅថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ២០២៥ ​នឹង​មាន​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ​សម្រាប់​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ​ ដែល​ម៉ាឡេ​ស៊ី​ជា​ម្ចាស់​ផ្ទះ​។​ គម្រោង​នៃ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ពិសេស​នេះជា​ផ្នែក​មួយ នៃ​សំណើរបស់​ភាគី​ថៃ​។ ​ភាគី​ថៃ​បាន​ស្នើ​ពន្យារ​ពេល​កិច្ច​ប្រជុំ​នេះ​ម្តង​ហើយ​ កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ ​ឆ្នាំ​២០២៥​។​ អ្នក​វិភាគ​ រំពឹង​ថា​ កិច្ច​ប្រជុំ​នេះ​អាច​ធ្វើ​ទៅតាម​ការ​គ្រោង​ទុក ​តែមិន​រំពឹងថា​ថៃ​នឹងបញ្ឈប់​ការ​ឈ្លាន​ពាន​របស់​ខ្លួន​មក​លើ​កម្ពុជា​៕
Show more...
2 weeks ago
10 minutes 46 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
ហេតុ​អ្វី​អាមេរិក​ប្រាប់​ប្រ​មុខ​ការ​ទូត​ថៃ​ឲ្យ​ឈប់​បាញ់​តែ​មិន​ប្រាប់​កម្ពុជា​ផង​?
នៅ​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២៥ ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក ​ម៉ាកូ ​រ៉ូប៊ីយ៉ូ ​(Maco ​Rubio)​ បាន​ទូរ​ស័ព្ទ​ទៅ​កាន់ ​លោក​ ស៊ីហាស័ក្តិ ​ភួងកេតកែវ ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ថៃ​។​ ក្នុង​ជំនួប​តាម​ទូរ​ស័ព្ទ​នោះ ​ប្រមុខ​ការ​ទូត​អាមេរិក​បាន​ប្រាប់​សម​ភាគី​របស់​លោក​ឲ្យ​បន្ថយ​ភាព​តាន​តឹង​ជាមួយ​កម្ពុជា​ ហើយ​វិល​ទៅ​គោរព​បទ​ឈប់​បាញ់​វិញ​។​ តែ​លោក​ Maco​ Rubio​ នៅ​មិន​ទាន់​បាន​ជួប​ជា​មួយ​ប្រមុខ​ការ​ទូត​កម្ពុជា​លោក ​ប្រាក់​ សុខុន ​នៅ​ឡើយ​ទេ​។​ គួរ​រម្លឹក​ថា​ កាល​ពី​សង្គ្រាម​លើក​ទី​១​ ប្រធានា​ធិបតី​អាមេរិក​ លោក ដូណាល់ ​ត្រាំ ​បាន​ទូរស័ព្ទ​ទៅ​កាន់​មេដឹក​នាំ​ថៃ ​និង​កម្ពុជា ​ដើម្បី​ឲ្យ​ភាគី​ទាំង​ពីរ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា ​និង​ឈាន​ដល់​មាន​សេច​ក្តី​ថ្លែងការណ៍​រួម​ គូឡាឡាំពួរ​។​ ហេតុ​អ្វី​ពេល​សង្គ្រាម​លើក​ទី​២​ អាមេរិក​ប្រាប់​តែ​ភាគី​ថៃ​ឲ្យ​គោរព​បទ​ឈប់​បាញ់​?
Show more...
3 weeks ago
12 minutes 28 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
អ្នកជំនាញ៖ សម្ពាធរបស់មហាអំណាចជាយន្តការសំខាន់ក្នុងការបញ្ចប់ការឈ្លានពានរបស់ថៃលើកម្ពុជា
ក្នុងជម្លោះខ្មែរ-ថៃ ​រយៈពេល​ ១​៣ថ្ងៃមកនេះ រដ្ឋាភិបាល​កម្ពុជាបានបញ្ជាក់ពីការបន្ត​ឈ្លានពានពីសំណាក់​យោធាថៃ​​​លើដែនអធិបតេយ្យកម្ពុជា​​។ ​តាមក្រសួងការពារជាតិ ​គិតត្រឹមថ្ងៃទី​១៩ធ្នូនេះ​​ ថៃបានប្រើប្រាស់​អាវុធ​ធន់ធ្ងន់កម្រិតបំផ្លាញខ្ពស់​ ​និងប្រើ​​​គ្រប់មធ្យោបាយដើម្បីវាតទីចូលខ្សែបន្ទាត់ព្រំដែនរបស់កម្ពុជា​។ ក្នុងពេលជាមួយគ្នានេះ ប្រទេសមហាអំណាច ដូចជាសហរដ្ឋ​អាមេរិក ចិន សហភាពអឺរ៉ុប និងសហគមន៍បានទទូចឲ្យភាគីជម្លោះកម្ពុជា-ថៃ ត្រលប់ទៅ​អនុវត្តបទឈប់បាញ់ឡើងវិញ។ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ កត់សម្គាល់ថា សម្ពាធរបស់មហាអំណាច ជាពិសេសការលូកដៃចូលអន្តរាគមន៍របស់ចិនពេលថ្មីៗនេះ គឺជាយន្តការដ៏សំខាន់ ដែលអាចឈានទៅរកការបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃក្នុងពេលបច្ចុប្បន្ន។
Show more...
3 weeks ago
14 minutes 11 seconds

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។