Home
Categories
EXPLORE
Society & Culture
History
Music
True Crime
News
Comedy
Education
About Us
Contact Us
Copyright
© 2024 PodJoint
00:00 / 00:00
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts122/v4/a5/40/94/a5409422-8a56-f82d-8146-a0999842a65d/mza_10470071019608227659.jpg/600x600bb.jpg
បទយកការណ៍
RFI ខេមរភាសា / Khmer
24 episodes
1 day ago

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Show more...
News
RSS
All content for បទយកការណ៍ is the property of RFI ខេមរភាសា / Khmer and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Show more...
News
Episodes (20/24)
បទយកការណ៍
ជនភៀសសឹកចាប់ផ្តើមត្រឡប់ទៅលំនៅឋានវិញទាំងអារម្មណ៍ភ័យខ្លាច
ប្រទេសកម្ពុជា និងថៃ សម្រេចបាននូវកិច្ចព្រមព្រៀងលើបទឈប់បាញ់មួយ តាមរយៈយន្តការគណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈបទឈប់បាញ់នេះ ប្រជាជនជាជនភៀសសឹកកម្ពុជា ដែលមកស្នាក់អាស្រ័យនៅក្នុងជំរំភៀសសឹកក្នុងខេត្តសៀមរាប បានសម្រេចចិត្តត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ជាការវិលត្រឡប់ ដែលដិតដាមដោយអារម្មណ៍ភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងការបារម្ភចំពោះការផ្ទុះសង្គ្រាមព្រំដែនជាថ្មី។ ជាមួយគ្នានោះដែរ ក៏មានប្រជាជនភៀសសឹកមួយចំនួនធំផ្សេងទៀត នៅតែបន្តស្នាក់នៅនៅក្នុងជំរំភៀសសឹកជាបណ្តោះអាសន្ននៅឡើយ ដោយសារតែការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងដោយសង្គ្រាមរយៈពេល២០ថ្ងៃកន្លងមកនេះ។ 
Show more...
15 hours ago
8 minutes

បទយកការណ៍
អ្នកធាក់ស៊ីក្លូជាង១០០នាក់ ធ្វើយុទ្ធនាការជិះស៊ីក្លូដើម្បីសន្តិភាព ជួយជនភៀសសឹក
​នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥ អ្នកប្រកបរបធាក់ស៊ីក្លូជាង ១០០នាក់នៅភ្នំពេញ បានជួបជុំគ្នាធ្វើយុទ្ធនាការជិះស៊ីក្លូ ដើម្បីសន្តិភាព ដើម្បីរ៉ៃអង្គាសជួយដល់ជនភៀសសឹកតាមរយៈអង្គការ ធី.ភី.អូ. កម្ពុជាជាពិសេសការគាំទ្រផ្លូវចិត្ត។ យុទ្ធនាការជិះស៊ីក្លូនេះ ធ្វើឡើងបន្ទាប់ពីមានបទឈប់បាញ់ជាលើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយអ្នកចូលរួមសង្ឃឹមថា សកម្មភាពរបស់ពួកគេ នឹងជួយរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរយូរអង្វែង និងរំពឹងថាជនភៀសសឹកអាចវិលត្រលប់ទៅកាន់ផ្ទះសម្បែងវិញក្នុងពេលឆាប់ៗ៕
Show more...
1 day ago
7 minutes 57 seconds

បទយកការណ៍
ក្នុងបរិបទកម្ពុជារងការវាយប្រហារពីថៃ តម្រូវការត្រីឆ្អើរបានហក់ឡើងខ្ពស់
ពលរដ្ឋ​មួយចំនួនធំនៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ​ខេត្ត​កណ្ដាល ​ប្រកប​មុខរបរ​ធ្វើ​ត្រី​ឆ្អើរ​ សម្រាប់ផ្គត់ផ្គង់ទៅតាមបណ្ដាខេត្តផ្សេងៗ ទាំងរដូវប្រាំង និងរដូវវស្សា។ក្នុងកាលៈទេសៈ កម្ពុជាជួបប្រទះនឹងការវាយប្រហារពីកងទ័ពថៃ តម្រូវការត្រីឆ្អើរមានការកើនឡើងច្រើនទ្វេដង។ បើ​ទោះ​ជា​មុខ​របរ​មួយ​នេះ​ ត្រូវនៅជិតកម្ដៅភ្លើងស្ទើរពេញមួយថ្ងៃ ​ចំណាយ​កម្លាំង​ច្រើន និង​ទទួល​បាន​ប្រាក់​ចំណេញ​តិចតួច​ក្ដី ក៏អាជីវករលក់ត្រីឆ្អើរមួយចំនួនបានលក់បញ្ចុះតម្លៃពិសេស សម្រាប់អ្នកទិញបរិច្ចាគជនភៀសសឹក និងកងទ័ពជួរមុខ៕
Show more...
2 days ago
7 minutes 37 seconds

បទយកការណ៍
ពលរដ្ឋកោះមាសខកចិត្តនឹងអាជ្ញាធរខេត្តកណ្ដាលដែលបដិសេធការស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី
ប្រជាពលរដ្ឋ​ប្រមាណជាង ៥០នាក់ តំណាង​ឱ្យ ១៦៨គ្រួសារ រស់នៅ​តំបន់​កោះមាស ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ ​ស្រុក​កៀនស្វាយ និងស្រុកល្វាឯម នៃខេត្តកណ្តាល បានសម្តែងការខកចិត្តនឹងអាជ្ញាធរខេត្តកណ្តាល ដែលបានបដិសេធការស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់នៅលើកោះមាស។ នេះក៏ព្រោះតែពួកគេ មិនយល់ព្រមនឹងគោលនយោបាយទូទាត់សំណងតម្លៃដីពី៥ ទៅ៨ដុល្លា ក្នុងមួយមែត្រការ៉េ ជាថ្នូរនឹងការចាកចេញ៕
Show more...
4 days ago
8 minutes 30 seconds

បទយកការណ៍
សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានបន្ថយឥទ្ធិពលសកម្មភាពបុណ្យណូអែលនៅកម្ពុជា
ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ជាពិធីបុណ្យណូអែល ដែលជាពិធីបុណ្យដ៏ធំមួយរបស់គ្រិស្តសាសនិក។ ខុសប្លែកពីឆ្នាំកន្លងទៅ ការប្រារព្ធបុណ្យណូអែលនៅទីក្រុងភ្នំពេញនៅឆ្នាំនេះ មិនមានសកម្មភាពគួរឲ្យកត់សម្គាល់ទេ ពោលគឺការតុបតែងលម្អ ឬការលក់ដូរវត្ថុអនុស្សាវរីយ៍មានសភាពសោះកក្រោះ។ នេះក៏ដោយសារតែបរិបទនៃសង្រ្គាមព្រំដែនរវាងកម្ពុជា-ថៃ បានរុញច្រានឲ្យពិធីបុណ្យណូអែលត្រូវប្រារព្ធឡើងដោយភាពស្ងប់ស្ងាត់។
Show more...
5 days ago
6 minutes 42 seconds

បទយកការណ៍
ខ្មែគ្រប់និន្នាការនៅបារាំងរួមគ្នាធ្វើបាតុកម្ម​ថ្កោលទោសថៃធ្វើសង្រ្គាមឈ្លានពានកម្ពុជា
បន្ទាប់ពីខកខានមិនបានធ្វើបាតុកម្មប្រឆាំងសង្រ្គាមឈ្លានពានរបស់ថៃ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រជាជនខ្មែរនៅប្រទេសបារាំងបានទៅជួបជុំគ្នាយ៉ាងច្រើនកកកុញនៅទីលានសិទ្ធិមនុស្ស ត្រូកាដេរ៉ូ ក្នុងទីក្រុងប៉ារីស។ ក្រោមតំណក់ទឹកភ្លៀងរលឹមមិនឈប់ ប្រជាជនខ្មែរ មកពីគ្រប់និន្នាការគណបក្សបានរួមគ្នាធ្វើបាតុកម្ម ស្រែកថ្កោលទោស និងទាមទារឲ្យថៃឈប់ធ្វើសង្រ្គាមវាយប្រហារទៅលើកម្ពុជាដែលជាប្រទេសកំណើតរបស់ពួកគេ។ បើតាមប៉ូលិសបារាំង មនុស្សប្រមាណ១៨០០នាក់បានចូលរួមធ្វើបាតុកម្មនៅទីលានត្រូកាដេរ៉ូ កាលពីថ្ងៃអាទិត្យទី២១ធ្នូម្សិលមិញ។
Show more...
1 week ago
10 minutes 27 seconds

បទយកការណ៍
អ្នកទស្សនាភាពយន្តឯកសារ«​រង់ចាំកម្ពុជា»រំពឹងថាអន្តរជាតិនឹងជួយបញ្ចប់ជម្លោះព្រំដែនខ្មែរ-ថៃ
៤៥ឆ្នាំមុន ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅជាយដែនថៃ គេចពីសង្គ្រាមស៊ីវិលក្នុងស្រុក ប៉ុន្តែជាអកុសលឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង៥០ម៉ឺននាក់ បានរងទុក្ខនិងភៀសខ្លួនចេញពីផ្ទះសំបែងដោយពុំបានត្រៀមខ្លួនជាមុន ដោយសារការវាយប្រហាររបស់ថៃ។ អ្នកទស្សនាភាពយន្តឯកសារ«រង់ចាំកម្ពុជា»ចង់ឃើញសហគមន៍អន្តរជាតិលូកដៃជួយធ្វើអន្តរាគមន៍បញ្ចប់សង្គ្រាមតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ ជាការបញ្ចប់សង្គ្រាមដែលអាចបើកផ្លូវឱ្យជនភៀសសឹកខ្មែរបានវិលត្រលប់ទៅលំនៅឋាន និងជួបជុំគ្រួសារដូចកាលពី៤៥ឆ្នាំមុ​ន៕
Show more...
1 week ago
8 minutes 3 seconds

បទយកការណ៍
រោងចក្រសូកូឡានៅសៀមរាប ទទូចឱ្យពលរដ្ឋគាំទ្រផលិតផលសូកូឡាក្នុងស្រុក
រោងចក្រផលិតសូកូឡានៅក្នុងខេត្តសៀមរាប​ឈ្មោះ WAT Chocolate Cambodia កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស។ គាំទ្រដោយសារតែ សូកូឡាដែលផលិតចេញពីរោងចក្រសូកូឡា WAT Chocolate Cambodia មានគុណភាពល្អ អនាម័យ និងមានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ។ ប្រធានផ្នែកផលិតសូកូឡារបស់រោងចក្រផលិតសូកូឡា WAT Chocolate Cambodia បានបង្ហាញក្តីរំភើបដែលរោងចក្ររបស់លោកទទួលបានការគាំទ្រច្រើនពីអតិថិជន។ លោកស្រីអះអាងថា រោងចក្រសូកូឡាដែលមានភាគហ៊ុនជាមួយក្រុមហ៊ុនបារាំងមួយនេះនឹងបង្កើនការផលិតបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ពិសេសចំពេលដែលពលរដ្ឋខ្មែរពហិការមិនប្រើប្រាស់ទំនិញរបស់ប្រទេសថៃ។
Show more...
1 week ago
6 minutes 59 seconds

បទយកការណ៍
ជនភៀសសឹកស្នើឱ្យសហគមន៍អន្តរជាតិជួយបញ្ចប់ជម្លោះប្រដាប់អាវុធតាមព្រំដែនខ្មែរ-ថៃ
បន្ទាប់ពីការផ្ទុះសង្គ្រាមតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃជាលើកទី២ យោធាថៃបានប្រើប្រាស់អាវុធធន់ធ្ងន់ ដូចជាការទម្លាក់គ្រាប់ផ្លោងតាមយន្តហោះ F-16 ជាដើម​ចូលមូលដ្ឋានស៊ីវិលរបស់កម្ពុជា។ ការណ៍នេះ​បានបង្ខំឱ្យជនភៀសសឹកកម្ពុជាប្រមាណជាង ៤២ម៉ឺននាក់ត្រូវចាកចេញពីលំនៅឋានរបស់ពួកគេ ទៅរកតំបន់មានសុវត្ថិភាព។ ក្នុងកាលៈទេសៈនេះដែរ ជនភៀសសឹកកម្ពុជាមួយចំនួន​កំពុងជួបប្រទះនឹងកង្វះខាតតម្រូវការប្រចាំថ្ងៃរួមមាន កន្លែងស្នាក់នៅ អាហារ ទឹកស្អាតប្រើប្រាស់ ព្រមទាំងការខកខានការសិក្សារបស់ក្មេងៗ​ជាដើម។ ប្រឈមនឹងផលវិបាកទាំងនេះ ជនភៀសសឹកកម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិ ក៏ដូចជាប្រទេសមហាអំណាចជួយបញ្ចប់សង្គ្រាមឈ្លានពានថៃមកលើកម្ពុជា ដើម្បីឱ្យពួកគេបានវិលត្រលប់ទៅលំនៅឋាន ជួបជុំគ្រួសារ និងប្រកបមុខរបរស្រែចម្ការឡើងវិញ។ 
Show more...
2 weeks ago
6 minutes 54 seconds

បទយកការណ៍
សាលារចនាធ្វើពិធីបួងសួងដាស់ព្រលឹងបុព្វបុរសខ្មែរឲ្យជួយថែរក្សាវីរកងទ័ពកម្ពុជា
ចាប់តាំងពីវេលាម៉ោង៦រសៀលនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ទាំងសិស្ស-និស្សិត គ្រូបង្រៀន ព្រមទាំងប្រជាពលរដ្ឋខ្មែរជាច្រើនរយនាក់បានមកជួបជុំគ្នា នៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឬហៅថាសាលារចនា ដើម្បីរៀបចំពិធីបួងសួងដាស់ព្រលឹងបុព្វបុរសដូនតាខ្មែរ និងបួងសួងដល់បុណ្យបារមីវត្ថុស័ក្ដិសិទ្ធិ ដ៏មានឫទ្ធិអំណាច ជួយថែរក្សាប្រោសព្រំពរជ័យដល់វីរកងទ័ពខ្មែរ ដែលកំពុងឈរជើងការពារទឹកដីយ៉ាងមោះមុតនៅឯសមរភូមិមុខ។ ពិធីបួងសួងនេះត្រូវបានរៀបចំឡើង តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅពេលដែលប្រទេសកម្ពុជាតែងតែពើបប្រទះនូវភ្លើងសង្គ្រាម ជាពិសេសសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។ 
Show more...
2 weeks ago
9 minutes 23 seconds

បទយកការណ៍
លេណដ្ឋានតាមផ្ទះជាជម្រើសចុងក្រោយ សម្រាប់ពលរដ្ឋក្រាញននៀលការពារទ្រព្យ
ប្រឈមនឹងការបាញ់គ្រាប់ផ្លោងពីសំណាក់ភាគីថៃចូលទឹកដីកម្ពុជា ការជីកលេណដ្ឋានតាមផ្ទះសម្បែង ជាជម្រើសតែមួយគត់ សម្រាប់ពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ដែលបន្តស៊ូទ្រាំក្រាញននៀលមិនចាកចេញទៅរកកន្លែងសុវត្ថិភាព។ ពលរដ្ឋមួយចំនួនតាមបន្ទាត់ព្រំដែនបានប្រើប្រាស់លេណដ្ឋាន ដែលធ្លាប់ជីកកាលពីផ្ទុះសង្គ្រាមលើកមុន ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។ រីឯពលរដ្ឋខ្លះទៀត ក៏ចាប់ផ្តើមជីកលេណដ្ឋាន ដើម្បីធ្វើជាជម្រកការពារសមាជិកគ្រួសារ ក្នុងពេលមានអាសន្នជាថ្មី។
Show more...
2 weeks ago
6 minutes 25 seconds

បទយកការណ៍
ភរិយាយុទ្ធជនពលី៖ «ប្តីខ្ញុំបានធ្វើអ្វី ដែលគាត់បាននិយាយហើយ»
«ជីវិតជូនជាតិ ធាតុជូនម្តាយ រូបកាយទុកឲ្យគ្រួសារអ្នកបូជា...»  នេះជាប្រយោគដែលលោកអនុសេនីយ៍ទោ កេត សុភ័ក្ត្រា ធ្លាប់និយាយមុនចេញ ទៅតតាំងសង្រ្គាមជាមួយភាគីថៃ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥។ ជាអកុសល នៅអំឡុងការប៉ះទង្គិចជាថ្មីគ្រានេះ លោកអនុសេនីយ៍ទោ កេត សុភ័ក្ត្រា បានលះបង់ជីវិតនៅសមរភូមិប្រាសាទតាមាន់ នៅយប់ថ្ងៃពុធ ទី១០ ខែធ្នូ ដើម្បីបុព្វហេតុការពារមាតុភូមិកម្ពុជា។ ភរិយាយុទ្ធជនពលីរូបនេះ បានថ្លែងដោយក្តីសោកសង្រេងជាពន់ពេកថា សា្វមីរបស់ខ្លួនបានបូជាសាច់ស្រស់ ឈាមស្រស់ ដូចអ្វីដែលលោកធ្លាប់បាននិយាយ។ 
Show more...
2 weeks ago
7 minutes 31 seconds

បទយកការណ៍
ជម្លោះព្រំដែនខ្មែរ-ថៃ៖ កម្ពុជារួមគ្នាបរិច្ចាគឈាមជូនកងទ័ពជួរមុខ និងពលរដ្ឋ
នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅឯសកលវិទ្យាល័យការពារជាតិ ក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានអាកាស ឬស្សីកែវ រាជធានីភ្នំពេញ យុវជន ពលរដ្ឋ និងកងកម្លាំងយោធាគ្រប់លំដាប់ថ្នាក់យ៉ាងច្រើនកុះកររួបរួមគ្នាមកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយជាកម្លាំងចិត្តដល់កងទ័ពជួរមុខ និងប្រជាជនដែលរស់នៅតាមព្រំដែន។ កម្មវិធីបរិច្ចាគឈាមមួយនេះត្រូវបានរៀបចំភ្លាមៗ នៅក្រោយជម្លោះនៅតំបន់ព្រំដែនកម្ពុជា-ថៃចាប់ឡើងកម្តៅជាថ្មី កាល​ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយបណ្តាលអោយកងទ័ព និងប្រជាជនខ្មែរជាយដែន យ៉ាងហោច ៤នាក់បាត់បង់ជីវិត និងជាច្រើននាក់រងរបួស៕ 
Show more...
3 weeks ago
7 minutes 28 seconds

បទយកការណ៍
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥នឹងជួយបង្កើនផលិតភាពក្នុងស្រុក ខណៈមានវិបត្តិព្រំដែន
ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ កំពុងត្រូវបានរៀបចំឡើង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅឯមជ្ឈមណ្ឌលបុរីប៉េងហួតបឹងស្នោរ។  ប្រធានបទសំខាន់នៅក្នុងឆ្នាំនេះគឺ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក” ។ សម្រាប់ក្រសួងពាណិជ្ជកម្មកម្ពុជា គោលបំណងនៃការៀបចំពិព័រណ៍ពាណិជ្ជកម្មនេះ មិនត្រឹមតែតាំងបង្ហាញនិងបង្កើនកិត្យានុភាពផលិតផល និងសេវាកម្មខ្មែរក្នុងស្រុកដែលមានគុណភាពខ្ពស់និងសម្បូរបែប ក្នុងអំឡុងពេលកម្ពុជានៅមានវិបត្តិព្រំដែនជាមួយថៃប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មឆ្នាំនេះ ក៏ត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងទីផ្សារសកលលោកផ្សេងទៀតផងដែរ។ 
Show more...
3 weeks ago
10 minutes 7 seconds

បទយកការណ៍
ព្រះមហាក្សត្រខ្មែរ​​យាងទៅទត​សមុច្ច័យ​កាសែតនិងទស្សនាវដ្តីអំពីខ្មែរ នៅបណ្ណាល័យបារាំង Bulac
បន្ទាប់ពី​យាងចូលរួម​ក្នុង​ព្រះរាជពិធីថា្វយព្រះរាជកិត្តិយស​ព្រះអង្គ​ចូលជា​សមាជិក​សមាគត​នៃ​បណ្ឌិត្យ​សភាវិទ្យាសាស្រ្ត​ឯនាយសមុទ្រ​ នៅទីក្រុង​ប៉ារីស ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពីថ្ងៃសុក្រទី ៥ធ្នូ បា​នយាងទៅ​ទត​សមុច្ច័យ​កាសែត និង​ទស្សនាវដ្តី​អំពីខ្មែរដែលស្តុក​ទុកនៅ​បណ្ណាល័យ ​បារាំង Bulac នៅទីក្រុងប៉ារីស។
Show more...
3 weeks ago
7 minutes 39 seconds

បទយកការណ៍
សហគមន៍ភ្នំណាមលៀរ ចង់ឃើញការកែលម្អផ្លូវ ដើម្បីជំរុញទេសចរណ៍ក្នុងតំបន់
តំបន់ការពារធម្មជាតិភ្នំណាមលៀរនៅក្នុងខេត្តមណ្ឌលគិរី  មិនត្រឹមតែកន្លែងអភិរក្សសត្វព្រៃ និងសត្វស្លាបជាច្រើនប្រភេទប៉ុណ្ណោះទេ តែក៏ជាតំបន់កម្សាន្តលំហែអារម្មណ៍បែបធម្មជាតិផងដែរ។ កង្វះហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ជាពិសេសផ្លូវទៅកាន់ភ្នំណាមលៀរ ដែលរងការខូចខាតឥតដាច់ ដោយសារភ្លៀងធ្លាក់នៅរដូវវស្សា ជាហេតុធ្វើឱ្យតំបន់ទេសចរណ៍មួយនេះខ្សត់ភ្ញៀវទៅកម្សាន្ត។ ក្នុងន័យនេះ ទាំងភ្ញៀវទេសចរ និងប្រជាសហគមន៍ចង់ឃើញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឱ្យបានទូលំទូលាយ ជាពិសេសការជួសជុលកែលម្អបណ្តាញផ្លូវតភ្ជាប់ទៅភ្នំណាមលៀរឱ្យបានល្អប្រសើរ៕
Show more...
3 weeks ago
9 minutes 12 seconds

បទយកការណ៍
សាលាឧទ្ធរណ៍ភ្នំពេញបដិសេធជាថ្មីសំណើនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន
ជាថ្មីម្តងទៀត នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានសម្រេចបដិសេធជាថ្មី លើសំណើសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថានទាំង ៥រូប ដែលជាសមាជិករបស់ចលនាមាតាធម្មជាតិ។ ទាំងក្រុមគ្រួសាររបស់សកម្មជន អ្នកគាំទ្រ និងអង្គការសង្គមស៊ីវិល សុទ្ធតែបានសម្តែងការសោកស្តាយជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់តុលាការយ៉ាងដូច្នេះលើសកម្មជនវ័យក្មេង ដែលជាអ្នកស្រលាញ់ការពារធនធានធម្មជាតិ និងការពារបរិស្ថានដែលជាប្រយោជន៍រួមរបស់ជាតិ។
Show more...
4 weeks ago
10 minutes 12 seconds

បទយកការណ៍
ប្រាក់ចំណូលក៏តិច បំណុលក៏មាន ពលករត្រូវការប្រព័ន្ធគាំពារសង្គមមួយរឹងមាំ
ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ពលករខ្មែរជាង៩សែននាក់ បានបង្ខំចិត្តនាំគ្នាចាកចេញពីការងារក្នុងប្រទេសថៃ ក្រោមហេតុផល រក្សាសុវត្ថិភាពផ្ទាល់ខ្លួន។ ពលករខ្មែរត្រឡប់មកប្រទេសកំណើតវិញក្នុង​ចំនួន​ដ៏ច្រើន​បែបនេះ ត្រូវគេមើលឃើញថា កំពុងធ្វើឱ្យសេដ្ឋកិច្ចជនបទ ទីផ្សារការងារ និងប្រព័ន្ធសុវត្ថិភាពសង្គម រងសម្ពាធគួរឲ្យព្រួយបារម្ភ។ ពលករមួយចំនួនកំពុងប្រឈមនឹងវិបត្តិបំណុលធនាគារ និងខ្វះការងារធ្វើជាដើម។ ឆ្លើយតបនឹងកង្វល់របស់ពលករ ភាគីក្រសួងការងារ និងសមាគមមីក្រូហិរញ្ញវត្ថុ បានខ្នះខ្នែងរក​ដំណោះស្រាយ​មួយចំនួន ដែល​អាច​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ពួកគេ៕
Show more...
4 weeks ago
12 minutes 55 seconds

បទយកការណ៍
ការប្រគំតន្រ្តីរបស់បារមី និងវណ្ណដានៅប៉ារីស ​ដើម្បី​បុព្វហេតុជនភៀសសឹក​នៅព្រំដែនកម្ពុជាថៃ
នៅតែ​សល់​តែ​២ថ្ងៃទៀតប៉ុណ្ណោះ ការប្រគំតន្រ្តីជាប្រវត្តិសាស្រ្ត Rise for Khmerនឹង​លេចមុខ​​នៅទីក្រុង​ប៉ារីស ថ្ងៃទី​១ ធ្នូ ២០២៥។ ការប្រគំតន្រ្តីដែលមាន​ការចូលរួម​ពីតារា​ចម្រៀង​ល្បីនាំមុខ​គេ​របស់​កម្ពុជា គឺតារា​រ៉ែប វណ្ណដា កើតចេញពីគំនិតផ្តួចផ្តើមរបស់​ក្រុមយុវជនខ្មែរ​នៅប្រទេស​បារាំង​នៅក្នុង​នោះមាន​ ក្រុម​sabay sabay dara ដែល​ចង់​បាន​ថវិកា​ពីការ​លក់​សំបុត្រ​ដើម្បីយកទៅជួយ​ប្រជាជន​ភៀសសឹក​នៅតាម​តំបន់​ព្រំដែន​ខ្មែរ​ថៃ។ នៅ​ថ្ងៃ​អង្គារ ទី​២៥​វិច្ឆិកា ថោង ដារ៉ា ប្រធាន ក្រុមsabay sabay dara ​បាន​ធ្វើដំណើរ​ជាលើកចុងក្រោយទៅ​មើល​ទីតាំង​ប្រគំតន្រ្តី​នៅ​សាល Pleyel (ភ្លេយែល)​ និង​ផ្ទាំងបដា​ផ្សព្វផ្សាយពាណិជ្ជកម្ម​បិទ​នៅតាម​រូងរថភ្លើង​ក្រោមដីក្នុងទីក្រុង​ប៉ារីស។ ឈាង បុប្ផា​មាន​បទយកការណ៍ពីរឿងនេះ។
Show more...
1 month ago
10 minutes 30 seconds

បទយកការណ៍
ល្ខោនតន្ត្រី”រាជិនីសំឡេងមាស”លាតត្រដាងដំណើរជីវិតអ្នកស្រី រស់ សិរីសុទ្ធា
ខ្សែជីវិតរបស់ «រាជិនីសំឡេងមាស» ប្រចាំប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ និង៧០ គឺអ្នកស្រី រស់ សិរីសុទ្ធា ត្រូវបានគេយកទៅសម្តែងជាល្ខោនតន្រ្តី។ ល្ខោនតន្រ្តីនេះរៀបរាប់ពីវីរភាពតស៊ូ និងជីវិតជូរចត់របស់អ្នកស្រី រស់ សិរីសុទ្ធា ដែលបានរងការប្រមាថមើលងាយ និងរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្ត។ សម្រាប់ក្រុមសិល្បៈករ ឈុតឆាកនៃល្ខោនតន្ត្រី «រាជិនីសំឡេងមាស» នឹងក្លាយជាចំណីអារម្មណ៍ថ្មីមួយសម្រាប់ទស្សនិកជន និងជាផ្នែកមួយលើកតម្កើងវិស័យសិល្បៈនៅកម្ពុជា។
Show more...
1 month ago
8 minutes 26 seconds

បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។