Home
Categories
EXPLORE
Comedy
Society & Culture
Business
True Crime
Religion & Spirituality
History
Fiction
About Us
Contact Us
Copyright
© 2024 PodJoint
00:00 / 00:00
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts211/v4/0c/4a/06/0c4a0607-12c1-8952-a764-d843a289c7cd/mza_621536891782169815.jpg/600x600bb.jpg
SBS Khmer - SBS ខ្មែរ
SBS
852 episodes
1 hour ago
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Show more...
Daily News
Society & Culture,
News
RSS
All content for SBS Khmer - SBS ខ្មែរ is the property of SBS and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Show more...
Daily News
Society & Culture,
News
Episodes (20/852)
SBS Khmer - SBS ខ្មែរ
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦
** អត្រាអតិផរណារបស់ប្រទេសអូស្ត្រាលីបានកើនឡើងតិចជាងការរំពឹងទុក។ ** បន្ទាប់ពីសម្ពាធអស់រយៈពេលជាច្រើនសប្តាហ៍ រាជគណៈកម្មការលើការវាយប្រហារនៅ Bondiត្រូវបានបង្កើតឡើង។ ** ណាសាកំពុងកាត់បន្ថយពេលបេសកកម្មនៅលើស្ថានីយអវកាសអន្តរជាតិ បន្ទាប់ពីអវកាសយានិកម្នាក់មានបញ្ហាសុខភាព។
Show more...
1 day ago
4 minutes 5 seconds

SBS Khmer - SBS ខ្មែរ
អូស្រ្តាលីអនុម័តការជួយមើលថែទាំកុមារបីថ្ងៃក្នុងមួយសប្តាហ៍ ដោយ​មិនចាំបាច់​តេស្តសុពលភាព
ឪពុកម្តាយដែលបញ្ជូនកូនទៅមណ្ឌលថែទាំកុមារ- childcare ឥឡូវនេះត្រូវបានធានាថានឹងទទួលបានប្រាក់ឧបត្ថម្ភ ៩០ភាគរយសម្រាប់រយៈពេលបីថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់បំពេញការធ្វើតេស្តលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយ។ ប្រាក់ឧបត្ថម្ភនេះនឹងចំណាយអស់ប្រហែល ៤៣០លានដុល្លារក្នុងរយៈពេលបួនឆ្នាំខាងមុខ ប៉ុន្តែតើវាពិតជាជួយសម្រួលបន្ទុកក្រុមគ្រួសារដែរឬទេ?
Show more...
2 days ago
7 minutes 47 seconds

SBS Khmer - SBS ខ្មែរ
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្សបីនាក់បាត់ខ្លួននៅរដ្ឋវិចថូរៀ ខណៈភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបាន បំផ្លាញទ្រព្យសម្បត្តិក្នុងស្ថានភាពក្តៅ និងមានខ្យល់បក់ខ្លាំង។ **លោកAnthony Albanese ថា លោកមិនសោកស្តាយចំពោះការពន្យារពេលក្នុងការយល់ព្រមឱ្យមានរាជគណៈកម្មការលើការវាយប្រហារភេរវកម្ម Bondi នោះទេ។ ** អាជ្ញាធរនៅក្នុងប្រទេសអ៊ីរ៉ង់រឹតបន្តឹងការចូលប្រើអ៊ីនធឺណិត និងទូរស័ព្ទ ចំពេលមានការតវ៉ាកាន់តែខ្លាំងឡើងទូទាំងប្រទេស ។
Show more...
2 days ago
12 minutes 16 seconds

SBS Khmer - SBS ខ្មែរ
ពលរដ្ឋភៀសសឹកខ្មែរ​មួយចំនួននៅ​មិនអាច​វិល​ត្រឡប់​ទៅភូមិឋានវិញ
ក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសថា គិតមកដល់ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តាជំរំភៀសសឹក តាមបណ្តាខេត្តនានា នៅជាប់ព្រំដែនថៃ នៅមានប្រជាពលរដ្ឋកម្ពុជា ភៀសសឹក ជាង ១៧ម៉ឺននាក់ បន្តស្នាក់នៅបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពនានា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦៤ម៉ឺននាក់។
Show more...
2 days ago
7 minutes 25 seconds

SBS Khmer - SBS ខ្មែរ
ធនាគារជាតិកម្ពុជាប្រកាសដាក់​ជម្រះបញ្ជីធនាគារព្រីនស៍របស់អ្នកជំនួញចិន ចេន ហ្ស៊ី
កាលពីរសៀលថ្ងៃទី៨ ខែមករាម្សិលមិញ ក្រសួងសន្តិសុខសាធារណៈរបស់ចិន បានផ្សព្វផ្សាយនូវខ្លីបវិដេអូខ្លីមួយ បង្ហាញពីសកម្មភាពរបស់សមត្ថកិច្ចចិន នាំខ្លួនអ្នកជំនួញចិន វ័យក្មេង ឈ្មោះ ចេន ហ្ស៊ី ចេញពីយន្តហោះរបស់ចិន។ អ្នកជំនួញចិន ចេន ហ្ស៊ី ត្រូវបានក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសកាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ថាត្រូវបានអាជ្ញាធរសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចចិន ចាប់ខ្លួន នៅកម្ពុជា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ហើយបញ្ជូនទៅកាន់ប្រទេសចិន។
Show more...
2 days ago
4 minutes 9 seconds

SBS Khmer - SBS ខ្មែរ
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦
** លោក ចេន ហ្ស៊ី ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន។ ** ប៉ូលីសគ្វីនស្លេនចាប់ខ្លូនក្រុមឧក្រិដ្ឋកម្មអន្តរជាតិមួយ បន្ទាប់ពីការស៊ើបអង្កេតលើករណីចោទប្រកាន់លួចរថយន្តចំនួន៦០គ្រឿង។ ** អាជ្ញាធរពន្លត់អគ្គីភ័យព្រមានថារដ្ឋវិចថូរៀត្រូវស៊ូទ្រាំនឹងស្ថានភាពអគ្គីភ័យធ្ងន់ធ្ងរ ចំពេលរលកកំដៅកំពុងបន្ត។
Show more...
3 days ago
4 minutes 20 seconds

SBS Khmer - SBS ខ្មែរ
#101 Having a laugh (Med) - សិក្សាភាសាអង់គ្លេសភាគទី101៖ ការសើចសប្បាយ
Learn how to talk about things that make you laugh. Practise phrases that help you share stories, react to jokes, and enjoy conversations more. - រៀនពីរបៀបនិយាយអំពីរឿងដែលធ្វើឱ្យអ្នកសើចសប្បាយ។ អនុវត្តឃ្លាឃ្លោងដែលជួយអ្នកចែករំលែករឿងរ៉ាវ ឆ្លើយតបទៅនឹងរឿងកំប្លែង និងកាន់តែរីករាយជាមួយនឹងការសន្ទនា។
Show more...
3 days ago
11 minutes 13 seconds

SBS Khmer - SBS ខ្មែរ
របាយការណ៍ថ្មីព្រមានថា ប្រជាជនអូស្ត្រាលីជិតប្រាំពីរលាននាក់ ប្រឈមនឹងហានិភ័យនៃភ្លើងឆេះព្រៃក្នុងទីក្រុង
ប្រជាជនជិតប្រាំពីរលាននាក់ដែលរស់នៅតាមតំបន់ជាយក្រុង ដែលកំពុងពង្រីកខ្លួននៃទីក្រុងរដ្ឋធានីនានា របស់ប្រទេសអូស្ត្រាលី កំពុងប្រឈមនឹងហានិភ័យពីអគ្គីភ័យក្នុងតំបន់ប្រជុំជន ស្រដៀងគ្នាទៅនឹងអគ្គីភ័យដែលបានឃើញនៅទីក្រុងឡូសអាន់ជឺឡេសកាលពីឆ្នាំ២០២៥។ ការព្រមាននេះ ធ្វើឡើងដោយអតីតប្រធានសេវាកម្មពន្លត់អគ្គីភ័យអូស្ត្រាលី និងក្រុមប្រឹក្សាអាកាសធាតុ ខណៈដែលប្រទេសអូស្រ្តាលីកំពុងស្ថិតក្នុងស្ថានភាពរលកកំដៅដ៏ក្តៅបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
Show more...
4 days ago
7 minutes 14 seconds

SBS Khmer - SBS ខ្មែរ
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការព្រមានអំពីអគ្គីភ័យ ខណៈដែលរលកកំដៅនឹងនាំមកនូវលក្ខខណ្ឌធ្ងន់ធ្ងរក្នុងកម្រិតដូច Black Summer។ **សេតវិមានបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងពិចារណាជម្រើសយោធាដើម្បីកាន់កាប់កោះហ្គ្រីនឡែន។ ** ប្រទេសកូឡុំប៊ីព្រមានថាខ្លួននឹងការពារអធិបតេយ្យភាពបន្ទាប់ពីការគំរាមកំហែងយោធារបស់សហរដ្ឋអាមេរិក។
Show more...
4 days ago
12 minutes 16 seconds

SBS Khmer - SBS ខ្មែរ
កម្ពុជាបដិសេធការផ្សាយរបស់កាសែតថៃដែលថា «ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជាក្នុងអគារកាស៊ីណូថ្មដា»
កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសបដិសេធនូវការផ្សាយរបស់កាសែតថៃ Khaosod English ដែលលើកឡើងថា "ទាហានជើងទឹកថៃ រឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា" ខណៈការពិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ទីតាំងដែលកាសែតថៃចុះផ្សាយនោះ គឺជា "ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក" ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា។
Show more...
4 days ago
11 minutes 53 seconds

SBS Khmer - SBS ខ្មែរ
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦
**អតីតប្រធានាធិបតីវេណេស៊ុយអេឡា សារភាពមិនទទួលទោសចំពោះបទចោទប្រកាន់ដែលគេហៅថាជា «ភេរវកម្មគ្រឿងញៀន»។ ** ជនជាប់ចោទបាញ់ប្រហារនៅ Bondi ត្រូវបានបញ្ជូនទៅពន្ធនាគារ Goulbourn supermax។ ** មានការព្រមានថា អគ្គីភ័យដ៏មហន្តរាយស្រដៀងគ្នាទៅនឹងភ្លើងឆេះព្រៃនៅLA ឆ្នាំ ២០២៥ កំពុងគំរាមកំហែងដល់តំបន់ជាយក្រុងជាច្រើនក្នុងប្រទេសអូស្ត្រាលី។
Show more...
5 days ago
4 minutes 43 seconds

SBS Khmer - SBS ខ្មែរ
How to cope during a heatwave in Australia - របៀបសម្របខ្លួននៅអំឡុងពេលមានរលកកំដៅក្នុងប្រទេសអូស្រ្តាលី
Summer in Australia can be very hot, and as our climate continues to warm, heatwaves are expected to become more frequent and more intense. In this episode of Australia Explained, we cover what a heatwave is, why they pose such a significant risk to human health, who is at most risk, and how to best prepare to cope with a heatwave. - រដូវក្ដៅនៅប្រទេសអូស្ត្រាលីអាចថាក្ដៅខ្លាំង ហើយនៅពេលដែលបរិយាកាសរបស់យើងបន្តឡើងកំដៅ គេរំពឹងថារលកកម្ដៅនឹងកើតឡើងកាន់តែញឹកញាប់ និងកាន់តែខ្លាំងក្លាឡើង។ នៅក្នុងរបាយការណ៍Australia Explained វគ្គនេះ យើងនឹងនិយាយអំពីអ្វីទៅជារលកកម្ដៅ ហេតុអ្វីបានជាវាបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្ស នរណាខ្លះដែលមានហានិភ័យខ្ពស់បំផុត និងរបៀបត្រៀមខ្លួនឱ្យបានល្អបំផុតដើម្បីទប់ទល់នឹងរលកកម្ដៅ។
Show more...
5 days ago
12 minutes 21 seconds

SBS Khmer - SBS ខ្មែរ
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីអូស្រ្តាលីប្រកាសពីគម្រោងទិញកាំភ្លើងត្រឡប់មកវិញ បន្ទាប់ពីការសម្លាប់រង្គាលនៅ Bondi។ ** អាមេរិកប្រកាសដាក់ទណ្ឌកម្មថ្មី លើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ខណៈពេលស៊ើបអង្កេតអ៊ីស្រាអែលចំពោះឧក្រិដ្ឋកម្មសង្គ្រាម។ ** យោធាថៃ ពង្រីកសមរភូមិថ្មី ដល់ក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ។
Show more...
3 weeks ago
12 minutes 1 second

SBS Khmer - SBS ខ្មែរ
កម្ពុជាជូនដំណឹងដល់អ្នកធ្វើដំណើរទៅប្រទេសកម្ពុជា មិនគួរឆ្លងកាត់ទីក្រុងបាងកក ប្រទេសថៃឡើយ
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានចេញប្រកាស ជូនដំណឹងដល់អ្នកដំណើរ ជ្រាបថា អ្នកដំណើរអឺរ៉ុបមួយចំនួន ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក ប្រទេសថៃ ដូចជា៖ ការសួរសំណួររាប់សិបម៉ោង ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល។
Show more...
3 weeks ago
3 minutes 1 second

SBS Khmer - SBS ខ្មែរ
យោធាថៃវាយប្រហារចូលដល់ក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ ដោយប្រើយន្តហោះចម្បាំង F16
ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា នៅម៉ោង ១១ និង ៦នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូនេះ យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ចំនួន ២គ្រាប់ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកនៅម៉ោង ២ និង ៤៥នាទីរសៀលនេះ យោធាថៃ ក៏បានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់ ចំនួន ១គ្រាប់ទៀត នៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
Show more...
3 weeks ago
10 minutes 29 seconds

SBS Khmer - SBS ខ្មែរ
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥
*** មន្រ្តីជាន់ខ្ពស់ការបរទេសអឺរ៉ុប៖ បទឈប់បាញ់រវាងកម្ពុជានិងថៃ ត្រូវតែស្តារឡើងវិញជាបន្ទាន់។ *** ប៉ូលីសចោទប្រកាន់ខ្មាន់កាំភ្លើងដែលនៅរស់រានមានជីវិតពីការវាយប្រហារភេរវកម្ម Bondi ។ *** អភិបាលរដ្ឋញូសៅវែលការពារការកោះហៅសភាមកវិញដើម្បីកម្រិតការប្រើប្រាស់កាំភ្លើង និងបាតុកម្មតវ៉ា។
Show more...
3 weeks ago
3 minutes 45 seconds

SBS Khmer - SBS ខ្មែរ
ការអបអរបុណ្យណូអែលប្រែទៅជាការភ័យខ្លាច ខណៈដែលចោរកម្មកើនឡើងយ៉ាងខ្លាំង
នៅពេលដែលការដើរទិញឥវ៉ាន់ក្នុងរដូវកាលបុណ្យទានចុងឆ្នាំបានចាប់ផ្តើម អ្នកលក់ដូរកំពុងត្រៀមខ្លួនសម្រាប់ការកើនឡើងនៃការលួចទំនិញតាមហាង។ នៅទូទាំងប្រទេសអូស្ត្រាលី ការលួចឆក់បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២១ឆ្នាំនេះ។ ក្រុមអ្នកជំនាញនិយាយថា វាជាផ្នែកនៃនិន្នាការដ៏ទូលំទូលាយ
Show more...
3 weeks ago
7 minutes 14 seconds

SBS Khmer - SBS ខ្មែរ
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កម្ពុជា បដិសេធថា មិនមានជនជាតិរុស្ស៊ី ឬជនជាតិបរទេសផ្សេងទៀត ចូលរួមការប្រយុទ្ធលើសមរភូមិសង្គ្រាមប្រឆាំងថៃឡើយ។ ** ពិធីបុណ្យសពលើកដំបូងធ្វើឡើងសម្រាប់ជនរងគ្រោះនៃការវាយប្រហារនៅ Bondi។ ** បុរសអង់គ្លេសដែលបើកឡានបុកចូលទៅក្នុងហ្វូងអ្នកគាំទ្រ Liverpool ត្រូវជាប់ពន្ធនាគាររយៈពេល 21 ឆ្នាំ។
Show more...
3 weeks ago
10 minutes 20 seconds

SBS Khmer - SBS ខ្មែរ
ពលរដ្ឋខ្មែរ​យ៉ាង​ហោចណាស់​១៧នាក់ស្លាប់ និងរបួស​៧៧នាក់ ដោយសារតែ​សង្រ្គាម​ព្រំដែន​កម្ពុជា-ថៃកំពុងបន្ត
គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ម៉ោងនៅកម្ពុជា ចំនួនប្រជាពលរដ្ឋខ្មែរ ស្លាប់ដោយសារតែការបាញ់ប្រហាររបស់ថៃ ចូលជ្រៅក្នុងទឹកដីកម្ពុជា បានកើនឡើងដល់ ១៧នាក់ និងរបួស ៧៧នាក់ ខណៈដែលជនភៀសសឹកកម្ពុជា នៅខេត្តជាប់ព្រំដែនថៃ បានកើនឡើងដល់ជាង ៤៣ម៉ឺននាក់។ នេះបើតាមក្រសួងមហាផ្ទៃកម្ពុជា។
Show more...
3 weeks ago
9 minutes 42 seconds

SBS Khmer - SBS ខ្មែរ
ប្រជាជនខ្មែរនៅអូស្រ្តាលីប្រមូលផ្តុំគ្នានៅមុខសភារដ្ឋវិចថូរៀដើម្បីទាមទារសន្តិភាពជូនកម្ពុជា
កាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនខ្មែរនៅក្នុងប្រទេសអូស្រ្តាលីរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅមុខវិមានរដ្ឋសភា នៃរដ្ឋវិចថូរៀ ដើម្បីស្រែកទាមទាររកសន្តិភាពជូនដល់ប្រទេសកម្ពុជា ក៏ដូចជាស្នើសុំដល់សហគមន៍អន្តរជាតិ ជាពិសេសរដ្ឋាភិបាលអូស្រ្តាលី ឱ្យធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ឈប់នូវអ្វីដែលពួកគាត់ហៅថា ជាការឈ្លានពានរបស់ប្រទេសថៃ មកលើកម្ពុជាដែលជាប្រទេសទន់ខ្សោយជាង។
Show more...
3 weeks ago
8 minutes 42 seconds

SBS Khmer - SBS ខ្មែរ
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។